បម្រែបម្រួលអាកាសធាតុ

(វបក-ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឯកឧត្តមបណ្ឌិត ឆែម រិទ្ធី នាយក ប្រតិបត្តិវិទ្យាស្ថានបណ្តុះ បណ្តាល និងស្រាវជ្រាវដើមី្បអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ប្រធានក្រុមប្រឹក្សាភិបាល វិទ្យាស្ថានបណ្តុះ បណ្តាល និងស្រាវជ្រាវដើមី្បអភិវឌ្ឍន៍ កម្ពុជានិងជាទី ប្រឹក្សារាជរដ្ឋាភិបាល បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ឯកឧត្តម Stephane Dion រដ្ឋមន្ត្រីការបរទេសកាណាដា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីធ្វើបទបង្ហាញស្តីអំពី ផលប៉ះពាល់ដោយសារ បម្រែបម្រួលអាកាសធាតុ។ នាឳកាសនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម មន្ត្រីរាជការ សាស្ត្រាចារ្យ និងនិស្សិត នៃវិទ្យា ស្ថានបច្ចេកវិទ្យាកម្ពុជា និងមកសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាកលវិទ្យាល័យ អន្តរជាតិភ្នំពេញ និងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើមី្ប អភិវឌ្ឍន៍កម្ពុជា ប្រមាណជាង ៣០០នាក់។ ឯកឧត្តម Stephane Dion ក៏ដូចវាគ្មិនផ្សេងៗទៀតដែរ បានបញ្ជាក់ យ៉ាងច្បាស់ដែលថា បម្រែបម្រួលអាកាសធាតុគឺជា បញ្ហាសកល ដែលយើងទំាងអស់គ្នាត្រូវប្រឈម និងរួមគ្នាដោះស្រាយបន្ទាន់។ បញ្ហាខាងលើពាក់ព័ន្ធនឹងកក្តាជាច្រើន ការបំភាយឧស្ម័នពុលចូលក្នុងស្រទាប់បរិយាកាស ដែលមានផលប៉ះពាល់ដល់ស្រទាប់ អូស៊ូន និងការបំពុលផ្សេងៗទៀត។ នេះគឺមិនមែនជារឿងថ្មីទេ តែយើងត្រូវដឹងថាមូលហេតុនៃការប្រែប្រួលអាកាសធាតុនិង ផលវិបាកគឺវាបណ្តាលមកពីសកម្មភាពរបស់មនុស្ស ដូចជាការ ដុតឥន្ធនៈដែលបានមកពីហ្វូស៊ីល ការប្រើបា្រស់ជីកសិកម្ម និងការ កាប់បំផ្លាញព្រៃឈើជាដើម។

 ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នាដើមី្បរកដំណោះស្រាយបន្ទាន់ពុំនោះទេយើងនឹងជួបឧបសគ្គធ្ងន់ធ្ងរ នាពេលខាងមុខ។ សកម្មភាពផ្តើមចេញពីយើងម្នាក់ដើមី្ប កាត់បន្ថយការកើនឡើងកំដៅលើផែនដី ដោយយើងកាត់បន្ថយរាល់ សកម្មភាពបង្ក និងរក្សាកែលំអរគុណភាពនៃ បរិស្ថានធម្មជាតិ រួមមានទឹក ខ្យល់ និងដី។ឯកឧត្តម រដ្ឋមន្ត្រីក៏បានរំលឹក កោតសសើរ ចំពោះធនធានមនុស្ស ដែលបានទទួលការបណ្តុះបណ្តាល នៅក្នុងប្រទេសកាណាដា នាពេលកន្លងមក និងកំពុងបម្រើការងារ នៅក្នុងប្រទេសកម្ពុជា ជារួម និងនៅក្នុងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និយាយដោយឡែក។ ឯកឧត្តម Stephane Dion ក៏បានថ្លែង អំណរគុណចំពោះការស្វាគមន៍ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក្រសួងអប់រំយុវជន និងកីឡា និងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ជាការឆ្លើយតបឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានគាំទ្ររាល់ទឡ្ហីករ ដែលបានលើកឡើងដោយឯកឧត្តម Stephane Dion ។ ឯកឧត្តមនាយកក៏បានរំលេចសកម្មភាពមួយដែលជាគំរោងដ៏សំខាន់មួយ មានការចូលរួមពីអ្នកស្រាវជ្រាវខ្មែរនិងជប៉ុន គឺគំរោង សាត្រឹប (Satrep: The "Establishment of Environmental Conservation Platform of Tonle Sap Lake") ។ គោលដៅចំបងរបស់វា គឺយើងនឹងសិក្សាស្វែងយល់ពីលក្ខណ:វិទ្យាសាស្រ្តរបស់បឹងទន្លេសាបនេះ អោយបានច្បាស់លាស់ ដើមី្បយើងអាចកំណត់យន្តការ បន្ទាប់សំរាប់ធ្វើអោយមានភាពកាន់តែប្រសើរឡើងនិងគ្រប់គ្រងបឹងនេះប្រកបដោយចេរភាព។

Link to Facebook