MOU រវាង GUT និង ITC

   (វបក-ភ្នំពេញ)៖ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៥:០០ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី និង លោកបណ្ឌិត ជុនហៀង ថាវរិទ្ធិ លោក ភុល នរិទ្ធ លោក នុត សុថន និងក្រុមការងារ បានស្វាគមន៍គណៈ ប្រតិភូនៃសាកលវិទ្យាល័យ Guilin University of Technology (GUT) នៃប្រទេសចិន ដឹកនាំដោយលោកស្រី HAIBO Lu 

   Guilin University of Technology បានត្រូវកសាងនៅឆ្នាំ១៩៥៦ ។ គ្រឹះស្ថាននេះមានមានសាស្រ្តាចារ្យ និង បុគ្គលិកចំនួន ២៥០០នាក់ និងមាននិសិ្សតចំនួន ៣៧០០០នាក់ កំពុងសិក្សា។ បើតាមគេហទំព័រផ្លូវការ សាកលវិទ្យាល័យនេះមានដៃគូរជាង១០០សាកលវិទ្យាល័យ មកពី២៥ប្រទេសក្នុងពិភពលោក ។ ក្នុងនោះ GUT បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃការផ្លាស់ប្តូរការបណ្តុះបណ្តាលជំនាញ និងកិច្ចសហប្រតិបត្តិការ ស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ជាមួយសាកវិទ្យាល័យចំនួន៤៥។

   ជំនួបនេះបានកើតឡើងដោយសារមានការផ្តួចផ្លើមគំនិតរបស់ លោក កែវ ប៊ុនធឿន អតីតកុងស៊ុលកម្ពុជា ប្រចាំទីក្រុង Nanning នៃប្រទេសចិននិងសម្របសម្រួលដោយលោក មាឃ សារី ប្រធានផ្នែកវិទ្យាសាស្រ្តអប់រំ នៃរាជបណ្ឌិតសភាកម្ពុជា ។

   ជាលទ្ធផល ភាគីមិត្តចិនរបស់យើងបានសម្រេច៖

១) ផ្តល់អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣កន្លែង និងបណ្ឌិតចំនួន២កន្លែង ។

២) ផ្តល់សំភារៈសំរាប់ទីពិសោធន៍ទាក់ទងទៅនឹង Water Environment Protection។ ចំពោះគំរោងនេះ GUT នឹង សិក្សានិងប្តេជា្ញចិត្តសម្រេចអោយបានក្នុងរយៈពេលយ៉ាងយូរបំផុត៩ខែ។

   លោកស្រីតំណាងប្រតិភូក៏បានអញ្ជើញថ្នាក់ដឹកនាំ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាទៅទស្សនាសាកលវិទ្យា ល័យ GUT នាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្តម អ៊ុម រម្យណី ក៏បានថ្លែងអំណរគុណនិងបានទទួល យកការអញ្ជើញនេះ។

   បន្ទប់ពីបានធ្វើនិងស្តាប់បទបង្ហាញរវាងភាគីទាំងពីររួចមក ប្រតិភូបានអញ្ជើញទស្សនាទីពិសោធន៍នៃមហា វិទ្យាល័យ ទេពកោសល្យជនបទ ទេពកោសល្យ ស៊ីវិល និងមជ្ឈមណ្ឌលសា្រវជ្រាវនិងនវានុវត្ត ។

   កិច្ចប្រជុំបានបញ្ចប់ទៅនៅម៉ោង១៧:០៥នាទី នាថ្ងៃដដែល ប្រកបដោយភាពស្និតស្នាលនិងយោគយល់គ្នា ខ្ពស់។

Link to Facebook